យោងតាមគេហទំព័រហ្វេសបុករបស់សម្តេចតេជោ បានបញ្ជាក់ថា ៖សូមបងប្អូនបន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពអោយបានល្អជានិច្ច​ ជាពិសេសក្នុងពេលដែលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩។ទោះបីចំនួនអ្នកដែលឆ្លងមេរោគត្រូវបានព្យាបាលជាសះស្បេីយច្រេីនស្ទេីរអស់ហេីយក្តី​ ហេីយមកទល់ថ្ងៃនេះក៏ពុំមានអ្នកឆ្លងថ្មីក៏ដោយ​ ក៏សូមបងប្អូនប្រជាលរដ្ឋត្រូវបង្កេីនការប្រុងប្រយ័ត្នខ្ពស់ដោយប្រេីម៉ាស​ ទឹកអាល់កុល​ និងជឹលលាងសម្អាតកម្ចាត់មេរោគនិងបាក់តេរី​ផ្សេងៗអោយបានជាប្រចាំ។ស្របពេលនឹងការបង្កេីនការថែរក្សាសុវត្ថិភាពសុខភាពអាយុជីវិត​ សូមបងប្អូនប្រជាពលរដ្ឋ​ ជាពិសេសក្មួយៗយុវជនត្រូវតែគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដាច់ខាត​ ព្រោះគ្រោះថ្នាក់ចរាចរណ៍ដែលបានកេីតឡេីងរាល់ថ្ងៃគឺបានសម្លាប់អាយុជីវិតពលរដ្ឋច្រេីនជាងជំងឺឆ្លងកូវីវីដ​១៩​ ទៅទៀត។សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ​ និងមានសុវត្ថិភាពក្នុងការធ្វេីដំណេីរនៅគ្រប់ទីកន្លែងទូទាំងប្រទេស​។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ